ព័ត៌មានអន្តរជាតិ July 14, 2023

ទីបំផុត Twitter អនុញ្ញាតឱ្យអ្នកផលិតមាតិកាអាចរកប្រាក់បានហើយ

Khmerpress

(បរទេស)៖ ថ្ងៃនេះក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter Inc បានដាក់ចេញនូវមុខងារពិសេសមួយដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា ឬ Content Creator អាចរកចំណូលបានហើយតាមរយៈការដាក់ផ្សាយពាណិជ្ជកម្ម (advertising)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

នេះជាលើកទី១ ហើយដែល Twitter អនុញ្ញាតឱ្យអ្នកផលិតមាតិកា នៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួនអាចរកចំណូលបានតាមរយៈការដាក់ផ្សាយពាណិជ្ជកម្ម។ យោងតាមការជូនដំណឹងពី Twitter នៅថ្ងៃសុក្រសប្តាហ៍នេះបានឱ្យដឹងថា សម្រាប់អ្នកផលិតមាតិកានៅលើ Twitter ដែលបានបំពេញគ្រប់គោលការណ៍នឹងមានអ្នកទស្សនាតិចបំផុត ៥លាននាក់ (5M) ក្នុងរយៈពេល ៣ខែចុងក្រោយនេះនឹងអាចរកប្រាក់តាមរយៈការដាក់ផ្សាយពាណិជ្ជកម្មបានហើយ។

Twitter បានបញ្ជាក់ថា នឹងមានសម្រាប់គណនីអ្នកផលិតមាតិកាដែលបាន Verified និងគ្រប់គោលការណ៍កំណត់ ហើយចំពោះ Strip payment account ឬ គណនីម្ចាស់អាជីវកម្មដែលគ្រប់គោលការណ៍ក៏ត្រូវបានអនុញ្ញាតផងដែរ។

គួរជម្រាបដែរថា រាល់អ្នកផលិតមាតិកាទាំងអស់ដែលត្រូវបានជ្រើសរើសនឹងចាប់ផ្តើមអនុញ្ញាតឱ្យដាក់ផ្សាយពាណិជ្ជកម្ម (ads) ចាប់ពីចុងខែកក្កដានេះតទៅ ដែលលក្ខណរកប្រាក់គឺរាល់ពេលដែលអ្នកទស្សនាចុចទៅលើ replies advertising៕ ផ្តល់សិទ្ធិដោយ៖ freshnews