ព័ត៌មានអន្តរជាតិ July 27, 2023

អាជ្ញាធរវៀតណាមបាន​រឹបអូស​មាសចំនួន ​១៩​គីឡូក្រាម ​ដែល​រត់ពន្ធ​ពី​កម្ពុជា​ទៅ​វៀតណាម​

Khmerpress

មន្ត្រីប៉ូលិស​វៀតណាមបាន​តាម​ចាប់​ក្រុមអ្នក​រត់ពន្ធ​មាស​ពី​កម្ពុជា​ទៅ​វៀតណាម​តាម​ព្រំដែន​ក្នុង​ខេត្ត​ An Giang នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។ ប៉ូលិសខេត្ត An Giang បាននិយាយថា ពួកគេបានធ្វើការវាយឆ្មក់កាលពីយប់ថ្ងៃអង្គារ ហើយចាប់មនុស្សមួយក្រុម ដែលចូលមកស្រុក Long Binh ដោយខុសច្បាប់ពីប្រទេសកម្ពុជាតាមទូក។

អ្នកជិះទូកបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវកញ្ចប់ជាច្រើននៅលើទូក ហើយក្នុងនោះប៉ូលិសក៏បានរកឃើញមាសចំនួន ១៩ គីឡូក្រាម។ នៅថ្ងៃបន្ទាប់ បុរស ២នាក់ ដែលមានអាយុប្រមាណ ៦០ និង ២២ឆ្នាំ បានចូលខ្លួន និងបានសារភាពថា ពួកគេបានរត់ពន្ធមាសពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម ដើម្បីលក់នៅហាងក្នុងខេត្ត An Giang។ ឥឡូវនេះ ប៉ូលិសវៀតណាមកំពុងពង្រីកការស៊ើបអង្កេតលើករណីនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត