ព័ត៌មានជាតិ
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក ជីវ កេង ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសលោក ឌិត មុន្ទី ដែលចូលនិវត្តន៍
BY Khmerpress
October 19, 2023
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យតែងតាំងលោក ជីវ កេង ប្រធានតុលាការកំពូល ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសលោកកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ដែលចូលនិវត្តន៍។
ការត្រាសបង្គាប់តែងតាំងនេះធ្វើឡើងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕ ផ្តល់សិទ្ធិដោយ៖ freshnews
