ព័ត៌មានជាតិ March 19, 2024

បុរសជួសជុលឡាននៅក្រុងសួង ស្ម័គ្រចិត្តប្រគល់ស៊ីផ្លេរកែច្នៃជូនសមត្ថកិច្ច ក្រោយមានបទបញ្ជារបស់នាយករដ្ឋមន្រ្តី

Khmerpress

(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក មួន ឡុង មុខរបរជាងឡាននៅភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង ដែលធ្លាប់បានយកស៊ីផ្លេរ (សម្លេងប្រដេញ) សម្រាប់លក់ និងតភ្ជាប់ជូនអតិថិជនដែលប្រើប្រាស់ រថយន្តធន់ធ្ងន់ យកមកប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង នៃអធិការដ្ឋាននគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ដើម្បីរួមចំណែករក្សាបាននៅសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា ដោយគាត់យល់ឃើញថាសម្លេងស៊ីផ្លេរខាងលើអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដែលរស់នៅតាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ គាត់បានលុបចោលវីដេអូដែលតែងតែបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញផ្សព្វផ្សាយតាម TikTok ផងដែរ។

ប្រជាពលរដ្ឋរូបនេះ សូមគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ សំដៅការពារ អាយុជីវិត និងទ្រព្យសម្បត្តិឯកជន និងសាធារណៈ៕ ផ្តល់សិទ្ធិដោយ៖ freshnews