Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ចំនួន៧រូប

    BY Khmerpress April 1, 2024
    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ចំនួន៧រូប

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សា ​នីតិកម្ម និងយុត្តិធម៌ នៃក្រសួងយុត្តិធម៌ចំនួន៧រូប ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងអគ្គនាយក។

    បើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ទាំង៧រូបនេះ រួមមាន៖

    *ទី១៖ លោក ជិន ម៉ាលីន ជាអនុប្រធាន មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
    *ទី២៖ លោក គឹម សន្តិភាព ជាអនុប្រធាន មានឋានៈស្មើ ទេសរដ្ឋមន្ត្រី
    *ទី៣៖ លោក ផន ស៉ីន ជាសមាជិក មានឋានៈស្មើ រដ្ឋលេខាធិការ
    *ទី៤៖ លោក លី សុខឡាយ ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ
    *ទី៥៖ លោក គីម សុខជាតិ ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ
    *ទី៦៖ លោក យឹម សុជាតិ ជាសមាជិក មានឋានៈស្មើ អនុរដ្ឋលេខាធិការ
    *ទី៧៖ លោកស្រី សេង សុជាតា ជាសមាជិក មានឋានៈស្មើ អគ្គនាយក៕

    ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

    Share This Post: