Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្មករលើកខ្សាច់ម្នាក់បាត់បង់ជីវិតភ្លាមៗ ក្រោយយកក្បាលគ្រា-ប់មិនទាន់ផ្ទុះ ទៅដំកែច្នៃនៅកន្លែងការងាររបស់ខ្លួន

    BY Khmerpress April 22, 2024
    កម្មករលើកខ្សាច់ម្នាក់បាត់បង់ជីវិតភ្លាមៗ ក្រោយយកក្បាលគ្រា-ប់មិនទាន់ផ្ទុះ ទៅដំកែច្នៃនៅកន្លែងការងាររបស់ខ្លួន

    (ព្រះសីហនុ)៖ បុរសជាកម្មករលើកខ្សាច់ម្នាក់ បានស្លាប់បាត់បង់ជីវិតក្រោយយកក្បាលគ្រាប់មិនទាន់ផ្ទុះ មកដំកែច្នៃនៅកន្លែងធ្វើការរបស់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅទីតាំងដេប៉ូខ្សាច់ គឹម លាង ស្ថិតក្នុងក្រុមទី១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧៖១០នាទីល្ងាចម្សិលមិញនេះ។

    តាមរយៈរបាយការណ៍សមត្ថកិច្ចខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាកម្មករលើកខ្សាច់ថ្មឥដ្ឋ ដើម្បរកចំណូលចិញ្ចឹមជីវិត។

    សមត្ថកិច្ចបានបន្តថា៖ «តាមការបំភ្លឺរបស់ឈ្មោះ ពៅ ព្រាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករដូចគ្នា ស្នាក់នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង ១៧:១០នាទីល្ងាច ពួកគាត់បានសម្រាកពីការងារដោយមានគ្នាបីនាក់ រូបលោកផ្ទាល់, ឈ្មោះ ឡូង ធី (ជនរងគ្រោះ) និងឈ្មោះ ឡាយ ម៉ារ៉ាឌី ភេទស្រី ត្រូវជាកូនម្ចាស់ដេប៉ូ ក្រោយសម្រាកពីការងារនាំគ្នាមកបោកខោអាវ ចំណែកឈ្មោះ ឡូង ធី (ជនរងគ្រោះ) អង្គុយក្រោមដើមស្វាយ ហើយលោកបានឮសូរស្នូរដំដែកបួនដប់ដង បន្ទាប់មកក៏ឮសូរសម្លេងផ្ទុះឡើងយ៉ាងខ្លាំងបង្កជាការភ្ញាក់ផ្អើល ឮបែបនេះរូបលោកបានរត់ទៅមើលក៏ប្រទះឃើញជនរងគ្រោះរបួសដាច់សាច់ពេញខ្លួន ស្លាប់នៅហ្នឹងកន្លែងកើតហេតុបាត់ទៅហើយ»

    បច្ចុប្បន្នសាកសពបានធ្វើកោសល្យវិច្ច័យ និងរក្សាទុកនៅមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: