Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទំនាស់ពាក្យសម្ដីជាមួយអ្នកជិតខាង យោធាម្នាក់បា-ញ់៥គ្រាប់ នៅខណ្ឌ៧មករា ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន

    BY Khmerpress May 2, 2024
    ទំនាស់ពាក្យសម្ដីជាមួយអ្នកជិតខាង យោធាម្នាក់បា-ញ់៥គ្រាប់ នៅខណ្ឌ៧មករា ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន

    (ភ្នំពេញ)៖ ហេតុការណ៍ផ្ទុះអាវុធ៥គ្រាប់ ដែលបានកើតឡើងនាម៉ោង៣ទាបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើលនោះ កម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួនមន្ដ្រីយោធាម្នាក់ដែលជាអ្នកបាញ់បោះ។

    របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មន្ដ្រីយោធាដែលត្រូវចាប់ខ្លួនក្រោយផ្ទុះអាវុធនោះ ឈ្មោះ ផាត ផាណា អាយុ៣៥ឆ្នាំ។ មូលហេតុដែលនាំឲ្យផ្ទុះអាវុធនេះ ដោយសារតែទំនាស់ពាក្យសម្ដីជាមួយអ្នកជិតខាង។ ក្រោយចាប់ខ្លួន, មន្រ្តីយោធារូបនេះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ៧មករា ធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: