Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំរីមួយក្បាលជាប់ផុងទឹកអូរពេលចុះទៅផឹកទឹក ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកោះញែក, មន្ដ្រីជំនាញជួយសង្គ្រោះ និងយកទៅព្យាបាលរបួសបាក់ជើងឆ្វេង

    BY Khmerpress May 3, 2024
    ដំរីមួយក្បាលជាប់ផុងទឹកអូរពេលចុះទៅផឹកទឹក ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកោះញែក, មន្ដ្រីជំនាញជួយសង្គ្រោះ និងយកទៅព្យាបាលរបួសបាក់ជើងឆ្វេង

    (មណ្ឌលគិរី)៖ ដំរីមួយក្បាលចុះទៅផឹកទឹកអូរ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយជាប់ផុងចេញមិនរួច តែត្រូវបានមន្ដ្រីជំនាញបរិស្ថាន និងអាជ្ញាធរមូលដ្ឋានប្រទះឃើញជួយសង្គ្រោះចេញមកវិញ។

    លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រោយប្រទះឃើញដំរីជាប់ក្នុងផុងក្នុងភួកទឹកអូរគ្រាក់ មន្ដ្រីជំនាញបរិស្ថាន ឧទ្យានុរក្ស, អង្គការ WWF, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងអាជ្ញាធរស្រុក បានសហការគ្នាអូសដំរីរងគ្រោះចេញពីភួក។

    លោកអភិបាលខេត្តបានអះអាងថា បន្ទាប់ពីអូសចេញពីភួកដែលជាប់ផុងនោះ មន្ដ្រីជំនាញមើលឃើញថា ដំរីខាងលើនេះរងរបួសបាក់ជើងខាងឆ្វេងធ្ងន់ធ្ងរ ហើយនៅពេលនេះកំពុងតែធ្វើការសង្គ្រោះព្យាបាល។ មន្ដ្រីជំនាញដាក់ការសង្ស័យថា ដំរីមួយក្បាលនេះទំនងជាដំរីដែលបាត់ចេញពីតំបន់កែវសីម៉ាកាលពីប៉ុន្មានថ្ងៃមុននេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: