តម្លៃប្រេងសាំងថ្មី៖ សាំងធម្មតាត្រូវលក់តម្លៃ ៤,៣០០រៀល និងម៉ាស៊ូតលក់តម្លៃ ៤,០៥០រៀល ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,០៥០រៀល ក្នុង១លីត្រ៕

ផ្តល់សិទ្ធិដោយ៖ freshnews
