ព័ត៌មានជាតិ May 13, 2024

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង លោកស្រី នេត ធីតាច័ន្ទធីម៉ា ជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឋានៈស្មើរដ្ឋលេខាធិការ

Khmerpress

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង លោកស្រី នេត ធីតាច័ន្ទធីម៉ា ជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

សូមជម្រាបថា លោកស្រី នេត ធីតាច័ន្ទធីម៉ា គឺជាកូនស្រីទី២ របស់លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកស្រី ជាបញ្ញាវ័ន្ដខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាជ្រៅជ្រះនៅឯក្រៅប្រទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews