ព័ត៌មានជាតិ
កីឡាជឺជីតស៊ូកម្ពុជា ឈ្នះមេដាយ ២៩គ្រឿង ពីការប្រកួតអន្ដរជាតិ AFG Open 2024 នៅថៃ
BY Khmerpress
May 13, 2024
(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូកម្ពុជា បានទទួលសមិទ្ធផលដ៏ល្អប្រសើរមួយទៀតហើយ ដោយដណ្ដើមបានមេដាយរហូតដល់ ២៩គ្រឿង ពីការប្រកួតលក្ខណៈអន្ដរជាតិ AFG Open International 2024 នៅទីក្រុងបាងកក ប្រទេសថៃ។
យោងតាមរបាយការណ៍សហព័ន្ធ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែឧសភានេះ ចំពោះសមិទ្ធផល ដែលអត្តពលិករបស់ខ្លួន ដណ្ដើមបានជូនជាតិខាងលើ រួមមានមេដាយមាស ១១, មេដាយប្រាក់ ៩ និងមេដាយសំរឹទ្ធ ៩។
គួរដឹងថា ការប្រកួតជឺជីតស៊ូលក្ខណៈអន្ដរជាតិ AFG Open International 2024 នេះ បានធ្វើឡើង កាលពីថ្ងៃទី១២ ខែឧសភាម្សិលមិញ ដោយមានអ្នកចូលរួមជិត ៧៥០នាក់ ក្នុងនោះក៏មានវត្តមានក្រុមកីឡាករ-កីឡាការិនីកម្ពុជាជាច្រើនរូបផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews








