សម្តេចធិបតី ប្រកាសថ្ងៃបើកបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ
(កំពត)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្តេចធិបតី ប្រកាសថ្ងៃបើកបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ដោយយកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។
ការប្រកាសនេះធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែពហុបំណងកំពត ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត។