ព័ត៌មានជាតិ
លោក វ៉ី សំណាង ស្វាគមន៍អ្នកវិនិយោគមកបើករោងចក្រកាត់ដេរមួក ស្រោមដៃ ស្រោមជើងនៅក្នុងខេត្តតាកែវ
BY Liny Chan
July 24, 2024
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមក្រុមហ៊ុន Di Seta (Cambodia) Co., Ltd. ដែលដែលមានបំណងមកបង្កើតរោងចក្រកាត់ដេរ មួក ស្រោមដៃ ស្រោមជើង និងអាវចាក់ នៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងឱកាសអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Di Seta បានចូលជួបសំដែងការគួសមកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ អភិបាលខេត្តតាកែវ មានក្ដីរំពឹងថាគម្រោងវិនិយោគនេះ អាចនឹងផ្ដល់ឱកាសការងារដល់បងប្អូនកម្មករ-កម្មការិនី នៅក្នុងខេត្តចន្លោះពី៣ទៅ៤ពាន់កន្លែង ហើយវានឹងនាំឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ កាន់តែមានជីវភាពល្អប្រសើរ និងកាត់បន្ថយការចំណាក់ស្រុកទៅធ្វើការនៅក្រៅខេត្ត ឬក្រៅប្រទេសផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




