Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ស្រវឹងស្រាដុតផ្ទះខ្លួនឯង ត្រូវតុលាការខេត្តកណ្ដាលសម្រេចដាក់ពន្ធនាគារ

    BY Liny Chan July 27, 2024
    បុរសម្នាក់ស្រវឹងស្រាដុតផ្ទះខ្លួនឯង ត្រូវតុលាការខេត្តកណ្ដាលសម្រេចដាក់ពន្ធនាគារ

    (កណ្ដាល)៖ លោក ជា សុខច័ន្ទដេត ចៅក្រមទទួលបន្ទុក និងលោក ជួន សុបញ្ញា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនបុរសម្នាក់ស្រវឹងស្រា និងមានសារធាតុញៀនក្នុងខ្លួនបែកកកម្មឋានដុតផ្ទះខ្លួនឯងចោលខ្ទេចដាក់ពន្ធនាគារហើយ តាមបញ្ញត្តមាត្រា៤១៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៣ នៃច្បាប់ស្ដីពីគ្រឿងញៀន។

    នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនាថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

    គួរជម្រាបថា ហេតុការណ៍ដុតផ្ទះខ្លួនឯងនេះកើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនបង្កអ្នកដុតឈ្មោះ ភុន សុខ ភេទប្រុស អាយុ៤៩ឆ្នាំ។

    សម្ភារៈខូចខាតរួមមាន ផ្ទះ១ខ្នងផ្ទះខ្ពស់ទំហំ៥ម×៦ម ធ្វើពីជើងសសរបេតុងគ្រោងឈើ ជញ្ជាំងនឹងប្រកសង្កសី (ឆេះទាំងស្រុង) អង្ករ១បាវ ឯកសារសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។

    តាមរបាយការណ៍ ក្រោយពេលដឹងឆេះត្រូវបានប្រជាពលរដ្ឋក្នុងភូមិប្រជាការពារ មេភូមិ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលជួយអន្តរាគមន៌ជួយពន្លត់ ប៉ុន្តែដោយសារផ្ទះនៅដាច់ពីគេ ហើយខ្វះទឹកផង ក៏ត្រូវភ្លើងឆេះទាំងអស់តែម្តង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: