ព័ត៌មានជាតិ July 29, 2024

ក្រសួងការពារជាតិ៖ នៅពេលនេះ​កងកម្លាំង​ថ្មេីរជេីង​ កំពុង​ប្រតិបត្តិ​ការ​រួសរាន់​សម្រុកទៅសង្រ្គោះ​អ្នក​ជំនាញហោះហេីរទាំង ២រូប​ បេីទោះជាកត្តាភូមិសាស្រ្ត​ និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ

Liny Chan

ក្រសួងការពារជាតិ នាពេលមុនបន្តិចបានបញ្ជាក់ថា នៅពេលនេះ​កងកម្លាំង​ថ្មេីរជេីង​ កំពុង​ប្រតិបត្តិ​ការ​រួសរាន់​សម្រុកទៅកាន់ទីតាំងនោះ​ ដេីម្បី​សង្រ្គោះ​អ្នក​ជំនាញហោះហេីររបស់យេីងទាំង២រូប​ បេីទោះជាកត្តាភូមិសាស្រ្ត​ និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ។

នៅលើផេកផ្លូវការ ក្រសួងបាន គូសបញ្ជាក់ដូច្នេះថា៖ « ក្រសួងការពារជាតិ​សូមជូនដំណឹងដល់សាធារណៈជនជ្រាបថា​៖ ក្រុម​ការងារ​រុករក​ និង​សង្រ្គោះ​ របស់ក្រសួងការពារជាតិ​ បានរកឃេីញឧទ្ធម្ភាចក្រដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស​ កាលពីល្ងាចថ្ងៃទី​១២​ ខែកក្កដា​ ឆ្នាំ​២០២៤​ តាមរយៈ​ការហោះហើរ​រុករក​ នៅ​ចំណុច​លេីភ្នំយ៉ាវយ៉ៃ​ ស្ថិត​នៅ​ឃុំថ្ម​ដា​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​។ នៅពេលនេះ​កងកម្លាំង​ថ្មេីរជេីង​ កំពុង​ប្រតិបត្តិ​ការ​រួសរាន់​សម្រុកទៅកាន់ទីតាំងនោះ​ ដេីម្បី​សង្រ្គោះ​អ្នក​ជំនាញហោះហេីររបស់យេីងទាំង២រូប​ បេីទោះជាកត្តាភូមិសាស្រ្ត​ និងអាកាសធាតុមិនអំណោយផលដល់ការរុករកក៏ដោយ »៕

ប្រភព៖ ក្រសួងការពារជាតិ