ព័ត៌មានអន្តរជាតិ
Paris2024៖ អត្តពលិកជប៉ុន នៅបន្តនាំមុខកំពូលតារាងមេដាយ មានមាស ៦គ្រឿង គិតត្រឹមថ្ងៃទី៣០ នេះ
BY Liny Chan
July 30, 2024
(បារីស)៖ ក្រុមអត្តពលិកជប៉ុន នៅតែបន្តនាំមុខកំពូលតារាងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះរដូវក្តៅ Olympics Paris 2024 ដោយមានសរុប ១២គ្រឿង ជាមួយមេដាយមាស ៦គ្រឿង ខណៈក្រុមម្ចាសផ្ទះបារាំង ឡើងឈរលេខ២ ដោយមានមេដាយសរុប ១៦គ្រឿង តែមានមេដាយមាសតែ ៥គ្រឿង។ គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ក្រុមអត្តពលិកចិន ឈរលេខ៣ រកបានមេដាយសរុប ១២គ្រឿងមានមេដាយមាស ៥គ្រឿង ខណៈក្រុមអត្តពលិកអូស្រ្តាលី និងកូរ៉េខាងត្បូង រកបានមេដាយសរុប ៩គ្រឿង និងមេដាយមាស ៥គ្រឿងស្មើគ្នាបណ្តោះអាសន្ន ដ្បិតក្រុមអត្តពិលសហរដ្ឋអាមេរិក រកបានមេដាយសរុបដល់ទៅ ២០គ្រឿងច្រើនជាងគេ គិតត្រឹមការចាប់ផ្តើមបាន ៥ថ្ងៃមកនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
