Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    Paris2024៖ អត្តពលិកហែលទឹកកម្ពុជា កីឡាករ អង់ត្វ័ន ហែលក្នុងវិញ្ញាសា ១០០ម៉ែត្រ ធ្វើបានថេរៈវេលា ៥២.៩៥វិនាទី តែមិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ

    BY Liny Chan July 31, 2024
    Paris2024៖ អត្តពលិកហែលទឹកកម្ពុជា កីឡាករ អង់ត្វ័ន ហែលក្នុងវិញ្ញាសា ១០០ម៉ែត្រ ធ្វើបានថេរៈវេលា ៥២.៩៥វិនាទី តែមិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ

    (ប៉ារីស)៖ ជាលទ្ធផលកីឡាករហែលទឹកកម្ពុជា កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ ហែលក្នុងវិញ្ញាសា ១០០ម៉ែត្រ ធ្វើបានថេរៈវេលា ៥២.៩៥វិនាទី ទទួលបានចំណាត់លេខ៣ ក្នុង (heat) ហើយមានចំណាត់ថ្នាក់រួមទី៦៧ ក្នុងចំណោមកីឡា ៧៩នាក់ តែមិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 ។

    សូមជម្រាបផងថា សម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 បន្ទាប់ពីបញ្ចប់ការប្រកួតរបស់អត្តពិលហែលទឹកផ្នែកបុរស ១០០ម៉ែត្ររបស់កីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ គឺកម្ពុជា នៅមានអត្តពលិក ២រូបទៀត ដោយមានកីឡាការិនីហែលទឹក សាក់ប៊ុន អប្សរាកាតារីណា នឹងប្រកួតលើវិញ្ញសារហែលសេរីនារី ចម្ងាយ ៥០ម៉ែត្រ នាថ្ងៃទី៣ ខែសីហា។ ពេលដែលកីឡាកររត់ប្រណាំង ឈុន ប៊ុនថន នឹងប្រកួតលើវិញ្ញាសាររត់ប្រណាំង ៨០០ម៉ែត្រ នាថ្ងៃទី៧ ខែសីហា ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: