Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Paris2024៖ អត្តពលិកចិន ឡើងនាំមុខកំពូលតារាងមេដាយមាស ៩គ្រឿងគិតត្រឹមថ្ងៃទី០១ ខែសីហានេះ

BY Liny Chan August 1, 2024
Paris2024៖ អត្តពលិកចិន ឡើងនាំមុខកំពូលតារាងមេដាយមាស ៩គ្រឿងគិតត្រឹមថ្ងៃទី០១ ខែសីហានេះ

(ប៉ារីស)៖ គិតត្រឹមថ្ងៃទី០១ ខែសីហានេះ ការប្រកួតកីឡាចម្រុះអូឡាំពិករដូវក្តៅ Paris Olympics Games 2024 បានឈានចូលថ្ងៃទី៧ នៃការប្រកួតហើយ ខណៈក្រុមអត្តពលិកចិន បានឈានឡើងមកឈរនាំមុខកំពូលតារាងមេដាយ ក្រោយរកបានមេដាយមាស ៩គ្រឿងនិងសរុប ១៩គ្រឿង នាំមុខម្ចាស់ផ្ទះបារាំង ឈរលេខ២ រកបានមេដាយមាស ៨គ្រឿងជាបណ្តោះអាសន្ន។

ដោយគិតត្រឹម ៧ចំណាត់ថ្នាក់នៃអត្តពលិកក្នុងនោះ ក្រុមអត្តពលិកជប៉ុន ឈរលេខ៣ រកបានមេដាយមាស ៨គ្រឿងនិងសរុប ២៦គ្រឿង ហើយក្រុមអូស្ត្រាលី ឈរលេខ៤ មានមេដាយមាស ៧គ្រឿងនិងសរុប ១៦គ្រឿង ចំណែកឯក្រុមអង់គ្លេស មានមេដាយមាស ៦គ្រឿងឈរលេខ៥ និងក្រុមកូរ៉េខាងត្បូង ក៏មានមេដាយមាស ៦គ្រឿងឈរលេខ៦ ដ្បិតក្រុមសហរដ្ឋអាមេរិក មានមេដាយមាស ៥គ្រឿងតែមានសរុប ៣០គ្រឿងច្រើនជាងគេបណ្តោះអាសន្ន។

សូមជម្រាបផងថា ការប្រកួតកីឡាចម្រុះអូឡាំពិក Paris Olympics Games 2024 និងបន្តដំណើការប្រកួតរហូតដល់ថ្ងៃទី១១ ខែសីហានេះទើបបញ្ចប់ ខណៈអត្តពលិកកម្ពុជា ២រូបមានកីឡាការិនីហែលទឹក សាក់ប៊ុន អប្សរាកាតារីណា នឹងប្រកួតលើវិញ្ញសារហែលសេរីនារី ចម្ងាយ ៥០ម៉ែត្រ នៅថ្ងៃទី៣ ខែសីហា។ នៅពេលកីឡាករអត្តពលកម្ម ឈុន ប៊ុនថន នឹងប្រកួតលើវិញ្ញាសាររត់ប្រណាំង ៨០០ម៉ែត្រ នាថ្ងៃទី៧ ខែសីហា ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: