Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Apple ឈរនៅលេខរៀងទី២ ក្រោយនាំចេញស្មាតហ្វូនបាន ៤៥.៦លានគ្រឿង ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខណៈលេខ១ គឺ Samsung

BY Liny Chan August 2, 2024
Apple ឈរនៅលេខរៀងទី២ ក្រោយនាំចេញស្មាតហ្វូនបាន ៤៥.៦លានគ្រឿង ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខណៈលេខ១ គឺ Samsung

(បរទេស)៖ តាមរបាយការណ៍ចុងក្រោយដែលបង្ហាញដោយស្ថាប័នស្រាវជ្រាវ Canalys បានឲ្យដឹងថា ការនាំចេញស្មាតហ្វូនសរុបទូទាំងពិភពលោកមានការកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ ដោយកើនឡើងសរុបខ្ទង់ ២៨៨.៩លានគ្រឿង។ ក្នុងចំណោមនោះ Apple តែឯងបាននាំចេញអស់ ៤៥.៦លានគ្រឿង ក្នុងរយៈពេលដូចគ្នានេះ ដោយឈរនៅលេខរៀងទី២ បន្ទាប់ពីអធិរាជ្យនាំចេញស្មាតហ្វូន Samsung។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Apple World Today។

Canalys បានឲ្យដឹងថាថា ទីផ្សារស្មាតហ្វូនពិភពលោកបានកើនឡើង ៣ត្រីមាសជាប់ៗគ្នា ដែលជំរុញដោយគំនិតផ្តួចផ្តើមគំនិតច្នៃប្រឌិតផលិតផល និងការកែលម្អលក្ខខណ្ឌអាជីវកម្ម។ ទោះបីជាមានការកើនឡើងតិចតួចនៃការដឹកជញ្ជូនខ្ទង់ ១% ក៏ដោយក៏ Samsung បានរក្សាតំណែងជាអធិរាជ្យនាំចេញស្មាតហ្វូនបានច្រើនជាងគេ ឈរនៅលេខរៀងទី១ ក្រោយនាំចេញបានចំនួន ៥៣.៥ លានគ្រឿង។ ងាកមកក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយតួលេខនាំចេញបានចំនួន ៤៥.៦លានគ្រឿង ដែលត្រូវបានជំរុញដោយសន្ទុះពេញនិយមប្រើប្រាស់ខ្លាំងនៅអាមេរិកខាងជើង និងទីផ្សារដែលកំពុងរីកចម្រើននានា ។ ឥឡូវនេះ iPhone មានចំណែក ១៦% នៃទីផ្សារស្មាតហ្វូនពិភពលោក បើធៀបនឹង ១៧% នៅក្នុងត្រីមាសឆ្នាំមុន ខណៈ Samsung ដែលមានចំណែក ១៩% នៃទីផ្សារស្មាតហ្វូនពិភពលោក។

គួរជម្រាបថា នៅក្នុងឆមាសទី២ នៃឆ្នាំ២០២៤នេះ ទាំង Apple និង Samsung ត្រូវបានគេមើលឃើញថាបានផ្តោតជាសំខាន់លើការពង្រឹងយុទ្ធសាស្រ្តរយៈពេលវែងរបស់ពួកគេនៅក្នុងទីផ្សារចាស់ទុំមួយចំនួន ខណៈពេលដែលម៉ាកផ្សេងទៀតដូចសង្ឃឹមថានឹងជំរុញការលក់នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: