Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលក្រុងអរិយក្សត្រ ដឹកនាំកម្លាំងបង្ក្រាបបទល្មើសនេសាទ អប់រំ និងព្រមានវិធានការច្បាប់

    BY Liny Chan August 3, 2024
    អភិបាលក្រុងអរិយក្សត្រ ដឹកនាំកម្លាំងបង្ក្រាបបទល្មើសនេសាទ អប់រំ និងព្រមានវិធានការច្បាប់

    (កណ្ដាល)៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង អនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកគួច ចំរើន អភិបាលខេត្តកណ្តាល ដោយបានចាត់លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ សហការជាមួយផ្នែកសង្កាត់រដ្ឋបាលជលផលក្រុងអរិយក្សត្រ ចុះធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ និងទប់ស្កាត់បទល្មើសនេសាទ ក្នុងសង្កាត់ចំនួន៣ នៃក្រុងអរិយក្សត្រ ។

    លោកអភិបាលក្រុងបានរៀបរាប់ប្រាប់យកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ថា លទ្ធផលដែលក្រុមការងារធ្វើការមានដូចជា៖

    *ទី១៖ សង្កាត់ព្រែកក្មេង បានធ្វើការអប់រំ ផ្សព្វផ្សាយ ការធ្វើនេសាទខុសច្បាប់ ប្រមូលបានដុំឆក់ត្រី ចំនួន១៤គ្រឿង
    *ទី២៖ សង្កាត់បាក់ដាវ បានចុះអប់រំ ផ្សព្វផ្សាយ ការធ្វើនេសាទខុសច្បាប់ចំនួន៦គ្រឿង ដូចនេះ សរុប២០ដុំ (អាំងវែទ័រ)
    *ទី៣៖ សង្កាត់ពាមឧកញ៉ាអុង ចុះបង្រ្កាបបទល្មើសស្បៃមុង
    *របាំងព្រួលស្បៃមុង ប្រវែង ១៥០ ម
    *ចំនួន មាត់ ៥ លូ
    *បង្គោលឬស្សីតូច ធំ ចំនួន ៦០ដើម សម្ភារខាងលើត្រូវបានកំទេចចោលទាំងស្រុង។

    លោកអភិបាលក្រុងថ្លែងថា នឹងនៅតែបន្តបង្ក្រាប អប់រំ ដូចភ្លៀងរលឹម ហើយក៏ព្រមានវិធានការច្បាប់ផងដែរចំពោះជនរឹងទទឹងដោយគ្មានការយោគយល់ទៀតឡើយ។

    លោកសំណូមពរបងប្អូនប្រជាពលរដ្ឋកុំយកលេសថាក្រទើបប្រព្រឹត្តបទល្មើស តែសូមគោរពច្បាប់ និងគិតគូរពីផលប៉ះពាល់មច្ឆាជាតិងផង បើនៅតែបន្តប្រព្រឹត្តបទល្មើសនេសាទទៀត នោះផលមច្ឆាជាតិយើង នឹងរលាយហិនហោចមិនខានឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: