Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តត្បូងឃ្មុំ បង្កបរិយាកាសឲ្យពលរដ្ឋសប្បាយជួបជុំ រៀបចំការប្រគុំតន្រ្តី០៧ថ្ងៃ ស្តង់តាំងពិពរណ៍ និងបាញ់កាំជ្រួច ដើម្បីឣបឣរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    BY Liny Chan August 6, 2024
    អភិបាលខេត្តត្បូងឃ្មុំ បង្កបរិយាកាសឲ្យពលរដ្ឋសប្បាយជួបជុំ រៀបចំការប្រគុំតន្រ្តី០៧ថ្ងៃ ស្តង់តាំងពិពរណ៍ និងបាញ់កាំជ្រួច ដើម្បីឣបឣរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    (ត្បូងឃ្មុំ)៖ នារាត្រីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ នៅបុរីរដ្ឋបាលខេត្តត្បូងឃ្មុំ បរិយាកាសអធិកអធម ពលរដ្ឋសប្បាយជួបជុំយ៉ាងច្រើនកុះករកកកុញ រួមជាមួយស្តង់តាំងពិពរណ៍ សម្លេងប្រគុំតន្ត្រី ពន្លឺភ្លើងភ្លឺផ្លេក និងកាំជ្រួចចម្រុះពណ៍ពាសពេញផ្ទៃមេឃ។

    ទិដ្ឋភាពដែលផុសត្រដែតឡើង ប្រៀបដូចផ្ទាំងគំនូរនាពេលរាត្រីនេះ ដើម្បីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ សុទ្ធសឹងស្ថិតក្រោមកត្តាម្លប់សុខសន្តិភាព។

    រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឡើង និងបើកព្រឹត្តិការណ៍នេះ ជាផ្លូវការ ក្រោមការដឹកនាំពីសំណាក់ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ហេង សំអាន ឧត្តមភរិយា។

    សូមជម្រាបថា: ដើម្បីឲ្យពលរដ្ឋរីករាយសប្បាយជួបជុំ និងដើម្បីអបអរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រោមម្លប់សុខសន្តិភាព រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំការប្រគុំតន្ត្រីខ្នាតធំ តាំងពិពរណ៍ និងបាញ់កាំជ្រួច នៅតំបន់បុរីរដ្ឋបាលទីរួមខេត្តត្បូងឃ្មុំ ចំនួនដល់ទៅ០៧ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ខែសីហានេះ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: