Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

iPhone 16 ប្រចាំឆ្នាំ២០២៥ នឹងបង្ហាញវត្តមាននៅថ្ងៃទី១០ ខែកញ្ញាខាងមុខ

BY Liny Chan August 6, 2024
iPhone 16 ប្រចាំឆ្នាំ២០២៥ នឹងបង្ហាញវត្តមាននៅថ្ងៃទី១០ ខែកញ្ញាខាងមុខ

(បរទេស)៖ អ្នកគាំទ្រ iPhone ពិតជាបានជ្រាប់ច្បាស់ហើយថាក្នុងអំឡុងខែកញ្ញាជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងប្រកាសបង្ហាញ iPhone ជំនាន់ថ្មីរបស់ខ្លួន ជាក់ស្តែងក្នុងឆ្នាំ២០២៤នេះ ទទួលដំណឹងថាមក iPhone 16 នឹងបង្ហាញវត្តមានឡើង ពោលគឺចំថ្ងៃទី១០ ខែកញ្ញាតែម្តង ខណៈថ្ងៃដាក់លក់ផ្លូវការ គឺនៅថ្ងៃទី២០ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Toms Guide។

តាមការចេញផ្សាយជាបន្តបន្ទាប់បានឲ្យដឹងថា ទូរស័ព្ទ iPhone 16 នឹងមានជម្រើសពណ៌ចំនួន៧ដូចជា ខ្មៅ, ខៀវ, ផ្កាឈូក លឿង, បៃតង, ស និងពណ៌ស្វាយ ខណៈដែល iPhone 16 Pro និង Pro Max ទំនងជាមានពណ៌ rose/desert yellow, gray, space black និង ស។ ផ្អែកលើរបាយការណ៍មុន iPhone 16 Pro នឹងទទួលបានអេក្រង់ធំជាងនេះដែលមានទំហំ ៦.៣ អ៊ីង ខណៈដែល iPhone 16 Pro Max មានទំហំ ៦.៩ អ៊ីង។ ទន្ទឹមនឹងនោះ iPhone 16 និង iPhone 16 Plus ត្រូវបានគេនិយាយថា នឹងរក្សានៅទំហំ ៦.១ អ៊ីញ និង ៦.៧ អ៊ីញដូចពេលនាពេលបច្ចុប្បន្នដដែល។

គួរជម្រាបថា សម្រាប់កម្លាំងម៉ាស៊ីនរបស់ iPhone 16 Pro និង Pro Max ត្រូវគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប A18 Pro ហើយថែមទាំងមានភ្ជាប់មកនូវបច្ចេកវិទ្យា AI ថែមទៀតផង។ បន្ទះឈីប A18 Pro ត្រូវបាបគេនិយាយថា នឹងដំណើរការនៅលើ ៣ណាណូម៉ែត្រ ជំនាន់ទី២ របស់ TSMC៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: