Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    Apple ឈរនៅលេខរៀងកំពូលជាក្រុមហ៊ុនលក់ថេប្លេតបានច្រើនជាងគេបំផុតក្នុងត្រីមាសទី២ ទូទាំងពិភពលោក

    BY Liny Chan August 7, 2024
    Apple ឈរនៅលេខរៀងកំពូលជាក្រុមហ៊ុនលក់ថេប្លេតបានច្រើនជាងគេបំផុតក្នុងត្រីមាសទី២ ទូទាំងពិភពលោក

    (បរទេស)៖​ របាយការណ៍ថ្មីពី IDC បានបង្ហាញថា ការនាំចេញថេប្លេតទូទាំងពិភពលោកក្នុងអំឡុងខែមេសា ដល់ខែមិថុនា បានកើនឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងទំហំនាំចេញសរុបចំនួន ៣៤.៤លានគ្រឿង​ ពោលគឺកើនឡើងប្រមាណ ២២.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះបង្ហាញពីការស្ទុះឡើងវិញនៅក្នុងទីផ្សារ Tablet ជាសកល ខណៈវាបានជាប់គាំងចាប់តាំងពីជំងឺរាតត្បាត Covid មកម្លេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

    បើយោងតាមទិន្នន័យបង្ហាញថាក្រុមហ៊ុន Apple នាំមុខគេលើទីផ្សារថេប្លេត ដោយបានចែកចាយ iPad ចំនួន ១២.៣ លានគ្រឿងតែម្នាក់ឯងក្នុងអំឡុងពេលនេះ ដែលបានពង្រឹងចំណែកទីផ្សាររបស់ខ្លួនដល់ទៅ ៣៥.៨ភាគរយ។ ក្រៅពីនេះ Samsung កាន់កាប់ចំណែកទីផ្សារ ៦.៩លានគ្រឿង, Lenovo កាន់កាប់ចំណែកទីផ្សារ ២.៥លានគ្រឿង, Huawei កាន់កាប់ចំណែកទីផ្សារ ២.៣លានគ្រឿង, Xiaomi កាន់កាប់ចំណែកទីផ្សារ ២លានគ្រឿង និងក្រុមហ៊ុនផ្សេងទៀតសរុបការនាំចេញមានចំនួន ៣៤.៤លានគ្រឿង។

    គួរជម្រាបដែរថា ការលក់ខ្លាំងពីក្រុមហ៊ុន Apple គឺដោយសារការចេញលក់ម៉ូដែលថ្មីដោយជោគជ័យ រួមទាំង iPad Air និង iPad Pro ទំហំ ១១ អ៊ីញ និង ១៣អ៊ីញរបស់ខ្លួន។ តែយ៉ាងណាក្រុមហ៊ុ​នចិនដូចជា Huawei និង Xiaomi នៅតែត្រូវបានគេមើលឃើញថាជាដៃគូប្រកួតប្រជែងដ៏ខ្លាំងរបស់​ Apple មិនថាតែពេលនេះ ឬអនាគត ខណៈត្រីមាសទី២ ដែលបញ្ចប់ក្នុងខែមិថុនានេះ Xaomi សម្រេចបាននូវកំណើនខ្ពស់បំផុតពីមួយឆ្នាំទៅមួយឆ្នាំដល់ ៩៤.៧ភាគរយ ដែលជំរុញដោយការលក់ខ្លាំងនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួន៕ Fresh News

    Share This Post: