ព័ត៌មានជាតិ August 7, 2024

មន្ត្រីរាជការស៊ីវិលនឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ៥០,០០០រៀល សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដំណាលគ្នាជាមួយបៀវត្សខែកញ្ញា

Liny Chan

(ភ្នំពេញ)៖ មន្ត្រីរាជការស៊ីវិល នឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន ៥០,០០០រៀលក្នុងម្នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដំណាលគ្នាជាមួយបៀវត្សខែកញ្ញា ឆ្នាំ២០២៤។ នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ។

នៅក្នុងសេចក្តីជូនដំណឹងនេះ បានឱ្យដឹងទៀតថា សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដំណាលគ្នា ជាមួយនឹងការបើកប្រាក់បៀវត្ស​សរុបប្រចាំខែកញ្ញា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១ នៃខែតុលា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែតុលា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកសម្រាប់ការបើកផ្តល់បៀវត្សខែវិច្ឆិកា ឆ្នាំ២០២៤ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ខាងក្រោមនេះជាសេចក្តីជូបដំណឹងរបស់ក្រសួងមុខងារសាធារណៈ៖