Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ជូនដំណឹងពីការកំណត់វិញ្ញាសាមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង ០៨ តុលា ២០២៤

    BY Liny Chan August 8, 2024
    ក្រសួងអប់រំ ជូនដំណឹងពីការកំណត់វិញ្ញាសាមុខវិជ្ជាជម្រើស សម្រាប់ការប្រឡងបាក់ឌុប សម័យប្រឡង ០៨ តុលា ២០២៤

    (ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងពីការកំណត់វិញ្ញាសានៃមុខវិជ្ជាជម្រើស សម្រាប់ការសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។

    តាមលិខិតរបស់រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា វិញ្ញាសាជម្រើសសម្រាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានកំណត់ដូចខាងក្រោម៖

    * ១៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ប្រវត្តិវិទ្យា
    * ២៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ផែនដី និងបរិស្ថានវិទ្យា៕

    ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋមន្ដ្រីអប់រំ៖

    ផ្ដល់ជូនដោយ៖ Fresh News

    Share This Post: