Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ៧ ជាទីកន្លែង ដែលមានការ Tag ច្រើនបំផុតក្នុងចំណោម១០ របស់ពិភពលោក នៅលើ TikTok និង Instagram

    BY Liny Chan August 10, 2024
    ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់លេខ៧ ជាទីកន្លែង ដែលមានការ Tag ច្រើនបំផុតក្នុងចំណោម១០ របស់ពិភពលោក នៅលើ TikTok និង Instagram

    (ភ្នំពេញ)៖​ ប្រាសាទអង្គរវត្ត ដែលជាបេះដូងនៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៧ ជាទីកន្លែង ដែលមានការភ្ជាប់សម្គាល់ទីតាំង (Tag) ច្រើនបំផុត របស់អ្នកបង្ហោះសារ នៅលើតិកតុក (TikTok) និងអ៉ីនស្តាក្រាម (Instagram)។ នេះបើតាមការផ្សាយដោយ SEA Infographics នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤​ ដោយស្រង់ប្រភពពី Titan Travel។

    ប្រភពព័ត៌មាននោះ បានបញ្ជាក់ថា ប្រាសាទអង្គរវត្ត របស់កម្ពុជា និងសួន the Bay របស់សិង្ហបុរី បានលេចចេញជាទីតាំងដ៏ល្បីល្បាញលើបណ្តាញសង្គម ដោយប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់ទី៧ ដោយមាន Tag ចំនួន ១.៧៥៥.០៥៣ដង នៅលើ TikTok និង Instagram ខណៈសួន the Bay ជាប់ចំណាត់ថ្នាក់ទី១០ ដែលមាន Tag ចំនួន ១.២៧០.០៩០ដង។

    នេះគឺជាតារាងចំណាត់ថ្នាក់ តំបន់ចំនួន១០ ដែលមានការ Tag ច្រើនបំផុតលើពិភពលោក។ ក្នុងនោះ ឧទ្យានជាតិ Central Park របស់អាមេរិកជាប់ចំណាត់ថ្នាក់លេខ១។

    សូមជម្រាបថា ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ និងត្រូវបានឧទ្ទិសដល់ព្រះវិស្ណុនៃសាសនាហិណ្ឌូ។ ទោះជាយ៉ាងណា ក្រោយមកបានប្រែក្លាយទៅជាប្រាសាទព្រះពុទ្ធសាសនា។ ការផ្លាស់ប្តូរពីសាសនាហិណ្ឌូទៅព្រះពុទ្ធសាសនា គឺបង្ហាញឱ្យឃើញនៅក្នុងចម្លាក់ដ៏ប្រណីត ដែលតុបតែងជញ្ជាំងប្រាសាទ ដោយពណ៌នាពីទិដ្ឋភាពពីទេវកថាហិណ្ឌូ និងពុទ្ធសាសនា។

    ប្រាសាទអង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប ជាទីក្រុងបុរាណមួយក្នុងចំណោមតំបន់ទេសចរណ៍ ដ៏ទាក់ទាញបំផុតលើពិភពលោក ក្នុងមួយឆ្នាំៗ មានអ្នកទស្សនារាប់លាននាក់ ហើយវាត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: