Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណក្រុមកីឡាករ និងប្រតិភូកីឡា ដែលនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍អូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស

    BY Liny Chan August 12, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណក្រុមកីឡាករ និងប្រតិភូកីឡា ដែលនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍អូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានថ្លែងអំណរគុណក្រុមកីឡាករ និងប្រតិភូកីឡា ដែលបាននាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ ក្នុងព្រឹត្តិការណ៍អូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស។

    តាមរយៈបណ្តាញសង្គមផ្លូវការ, សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអបអរសាទរ និងថ្លែងអំណរគុណដល់កីឡាករ កីឡាការីនី និងប្រតិភូកីឡាកម្ពុជា ដែលបានទៅចូលរួមការប្រកួតកីឡាអូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤​។​​ បើទោះបីជាលទ្ធផលមិនគាប់ប្រសើរយ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករ និងប្រតិភូកីឡាយើង បានបំពេញតួនាទី និងភារកិច្ចក្នុងការនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ​ ផ្តល់ជូននូវមោទនភាពជាតិខ្មែរ»

    សូមជម្រាបថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ដល់បិទបញ្ចប់នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: