Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

TikTok ចាប់ផ្តើមបន្ថែមមុខងារពិសេស ក្រៅពីផ្ញើសារ គឺអាចបង្កើតក្រុមជជែកកំសាន្ត

BY Liny Chan August 13, 2024
TikTok ចាប់ផ្តើមបន្ថែមមុខងារពិសេស ក្រៅពីផ្ញើសារ គឺអាចបង្កើតក្រុមជជែកកំសាន្ត

(បរទេស)៖ កម្មវិធីវីដេអូខ្លីៗដ៏ពេញនិយម TikTok ត្រូវបានគេមើលឃើញថា ចាប់ផ្តើមមានសេវាកម្មផ្ញើសារដ៏ពេញនិយម មិនខុសពី WhatsApp របស់ Meta និង Messages របស់ Apple ឡើយ ខណៈនៅថ្ងៃចន្ទដើមសប្តាហ៍នេះក្រុមហ៊ុនបានប្រកាសថា ខ្លួនកំពុងបន្ថែមមុខងារថ្មី គឺការជជែកជាក្រុមទៅក្នុងវេទិការបស់ខ្លួន។ ពោលអ្នកប្រើប្រាស់កម្មវិធី TikTok អាចបង្កើតក្រុមជជែកកំសាន្តបានជាមួយសមាជិករហូតដល់៣២នាក់។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tech Crunch។

ខណៈពេលដែលអ្នកប្រើប្រាស់ចែករំលែកវីដេអូលើ TikTok ជាមួយគ្នានោះពួកគេក៏អាចបង្កើតក្រុមជជែកកំសាន្តបានដែរ ក្រោយ TikTok អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលមកបទពិសោធន៍ថ្មីមួយនេះលើវេទិការបស់ខ្លួន។ បើនិយាយទៅ ក្រៅពីការទស្សនាវីដេអូកំសាន្ត អ្នកប្រើប្រាស់អាចបង្កើតទំនាក់ទំនងជាមួយគ្នាតាមរយៈការផ្ញើសារ ឬបង្កើតក្រុមជជែកកំសាន្តដោយងាយស្រួល។

ទោះបីជាយ៉ាងណាក៏ដោយការបង្កើតក្រុមនេះ គឺក្រុមមានសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុលើសពី១៥ឆ្នាំប៉ុណ្ណោះ។ ក្រុមហ៊ុន TikTok ក៏បានប្រកាសថា ខ្លួនបន្ថែមវិធានការសុវត្ថិភាពពិសេសនានា ដើម្បីការពារក្មេងជំទង់ដែលមានអាយុចន្លោះពី ១៦ទៅ ១៧ឆ្នាំ ពីហានិភ័យនានា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: