Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់កាណូត ២គ្រឿងបន្ថែមទៀត ជូនប្រជាជននៅឃុំមានជ័យ និងឃុំក្លែង ស្រុកសណ្ដាន់ ដើម្បីដឹកពលរដ្ឋឆ្លងស្ទឹងសែន

    BY Liny Chan August 14, 2024
    សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់កាណូត ២គ្រឿងបន្ថែមទៀត ជូនប្រជាជននៅឃុំមានជ័យ និងឃុំក្លែង ស្រុកសណ្ដាន់ ដើម្បីដឹកពលរដ្ឋឆ្លងស្ទឹងសែន

    (កំពង់ធំ)៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ និងឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ព្រមទាំងសហការី បាននាំយកកាណូតចំនួន២គ្រឿង បន្ថែមទៀត និងប្រេងឥន្ទនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ព​ជើង​គោក ទៅ​ប្រគល់​ជូន​ប្រជាជន​នៅ​ឃុំ​មាន​ជ័យ​ និង​ឃុំ​ក្លែង​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​។

    ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ការណូតនេះ គឺដើម្បីសម្រួលដល់ការដឹកជញ្ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងម៉ូតូ ក្នុងការឆ្លងកាត់ដងស្ទឹងសែន ក្នុងរដូវវស្សា នៅក្នុងឃុំមានជ័យ និងក្លែង​ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបម្រើឲ្យនិរន្តរភាពការងារ របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសកម្មភាពជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

    ឧត្តមសេនីយ៍ទោ សូយ​ ណា​រិទ្ធ​ បានផ្តាំផ្ញើដល់ក្រុមបច្ចេកទេសបើកបរកាណូត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឆ្លងកាត់ដងស្ទឹងសែន ឱ្យមានសុវត្ថិភាព នឹងត្រូវគ្រប់គ្រងថែរក្សាលក្ខណៈបច្ចេកទេសម៉ាស៊ីនកាណូត ក្នុងការដឹកជញ្ជូនឲ្យបានល្អ ដើម្បីបម្រើសកម្មភាពក្នុងការដឹកជញ្ជូន បានយូរអង្វែង។

    លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានយកចិត្តទុកដាក់ខ្ពស់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន​ដោយ​បាន​ឧបត្ថម្ភ​កាណូត​ចំនួន​៤​គ្រឿង​រួច​មកហើយ​នៅ​ឃុំ​មាន​ជ័យ​ និង​ឃុំ​ក្លែង​នេះ​  និងសូមគោរពជូនពរសម្ដេច លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: