ព័ត៌មានអន្តរជាតិ August 15, 2024

រុស្ស៉ី កំពុងជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់ Kursk ដែលរងការវាយប្រហារពីអ៊ុយក្រែន

Liny Chan

(មូស្គូ)៖ អភិបាលស្តីទីនៃតំបន់ Kursk លោក Alexei Smirnov បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អាជ្ញាធរក្នុងប្រទេសរុស្ស៉ីសម្រេចជម្លៀសប្រជាជនចេញពីស្រុក Glushkov ក្នុងតំបន់ Kursk ចំពេលមានការបន្តវាយលុកឆ្លងព្រំដែនពីសំណាក់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤។

ស្រុក Glushkov ដែលនៅជាប់នឹងព្រំដែនជាមួយអ៊ុយក្រែនតែម្តង មានប្រជាជនរស់នៅជាង ២០,០០០នាក់ ហើយបើតាម លោក Smirnov ប៉ូលិស និងស្ថាប័នរដ្ឋផ្សេងទៀតរបស់រុស្ស៉ី នឹងសហការគ្នាក្នុងដំណើរការជម្លៀសពួកគេ។ ក្រុមមន្រ្តីនិយាយថា មនុស្សជិត ២០,០០០នាក់ កំពុងត្រូវបានជម្លៀសដោយសារតែការវាយប្រហារ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ អ៊ុយក្រែននិយាយថា ការវាយលុយឆ្លងព្រំដែនបានចូលក្នុងតំបន់ Kursk ជម្រៅពីមួយទៅពីរគីឡូម៉ែត្រហើយ ខណៈកងទ័ពរបស់ខ្លួនបានបញ្ចប់ការបោសសំអាតទីក្រុងព្រំដែន Sudzha របស់រុស្ស៉ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News