រដ្ឋបាលព្រៃឈើ ផ្សាយលេខទូរស័ព្ទ Hotline ពីរខ្សែជាសាធារណៈ ក្នុងករណីដែលមានសត្វស្វាកាច ឬស្វាចំនួនច្រើនបង្កការរំខាន និងធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋ សូមទំនាក់ទំនងមកភ្លាមៗ
(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយលេខទំនាក់ទំនង Hotline ពីរខ្សែជាសាធារណៈ ក្នុងករណីដែលមានសត្វស្វាកាច ឬស្វាចំនួនច្រើនបង្កការរំខាននិងធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋអាចរាយការណ៍បានភ្លាមៗ។

សូមទាក់ទងមកតាមរយៈ ទូរស័ព្ទលេខ ០៨៥៧៨០៨៤៧ ឬ ០១០៥៥៦៦៣០នេះ ដែលរដ្ឋបាលព្រៃឈើនឹងចេញអន្តរាគមន៍ក្នុងការដកហូតសត្វស្វាដែល អាចបង្កគ្រោះថ្នាក់ទាំងនោះ ចេញពីតំបន់សាធារណៈមួយចំនួន៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលព្រៃឈើ៖

ផ្ដល់សិទ្ធិដោយ៖ Fresh News
