Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Apple ស្រាប់តែផ្លាស់ប្តូរយុទ្ធសាស្ត្រ ទៅផលិត iPhone 16 នៅប្រទេសចិនវិញ

BY Liny Chan August 22, 2024
Apple ស្រាប់តែផ្លាស់ប្តូរយុទ្ធសាស្ត្រ ទៅផលិត iPhone 16 នៅប្រទេសចិនវិញ

(បរទេស)៖ ក្រុមហ៊ុន Apple កន្លងទៅត្រូវបានរាយការណ៍មកថា ងាកទៅផ្តោតអាជីវកម្មរបស់ខ្លួននៅប្រទេសឥណ្ឌាវិញ ជំនួសឲ្យប្រទេសចិន សម្រាប់ការផលិតទូរស័ព្ទ iPhone ។ យោងតាមរបាយការណ៍ពី Bloomberg ក្រុមហ៊ុននេះបានផលិត iPhones មានតម្លៃសរុបខ្ទង់ ១៤ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ចុងក្រោយបង្អស់បានអះអាងថា Apple បានបង្វែរយុទ្ធសាស្ត្ររបស់ខ្លួនម្តងទៀត ដោយងាកទៅកាន់ប្រទេសចិនវិញ សម្រាប់ការ iPhone 16 ស៊េរី។

បើតាមការចេញផ្សាយដោយសារព័ត៌មន Gizmo China បានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងធ្វើការជាមួយក្រុមហ៊ុន Foxconn នៅក្នុងការផលិត iPhones ស៊េរីថ្មីរបស់ខ្លួន គឺត្រកូល iPhone 16 ខណៈក្រុមហ៊ុន Foxconn ក៏បានចាប់ផ្តើមជ្រើសរើសបុគ្គលិកទ្រង់ទ្រាយធំ សម្រាប់ធ្វើការក្នុងរោងចក្រមួយ នៅក្នុងចំណោមរោងចក្រជាច្រើនរបស់ខ្លួននៅក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុន Foxconn ក៏មានគម្រោងនៅក្នុងការវិនិយោគទឹកប្រាក់ចំនួន ១ពាន់លានយ៉ន់ (១៤០ លានដុល្លារ) នៅក្នុងទីក្រុង Zhengzhou ប្រទេសចិន ថែមទៀតផង។

គួរជម្រាបថា បើនិយាយអំពីខ្សែសង្វាក់ផ្គត់ផ្គង់ ក្រុមហ៊ុន Apple នៅតែនាំចូលនូវសមាសភាគជាច្រើនចេញពីប្រទេសចិន ដើម្បីទៅផលិតនៅក្នុងប្រទេសឥណ្ឌា និងវៀតណាម។ បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ផ្នែកថាមពលនៅក្នុងប្រទេសឥណ្ឌា និងវៀតណាម គឺមានកម្រិតទាបនៅឡើយបើធៀបទៅនឹងប្រទេសចិន ដោយសារតែរោងចក្រជាច្រើនប្រទេសឥណ្ឌា និងវៀតណាម បានប្រឈមមុខទៅនឹងបញ្ហានៃការដាច់ចរន្តអគ្គិសនី ដែលបណ្តាលឲ្យមានការរារាំងទៅលើសមត្ថភាពនៃការផលិត និងប្រសិទ្ធភាពនៃរោងចក្ររបស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: