ព័ត៌មានជាតិ August 29, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន ៥នៃស្រុកព្រៃនប់

Liny Chan

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។

ភូមិសាស្ត្រ ក្រុងកំពង់សោម ត្រូវកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូនឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ហើយឃុំទាំងនោះត្រូវប្តូរទៅជាសង្កាត់វិញ។ ទីតាំងរដ្ឋបាលក្រុងកំពង់សោម ត្រូវស្ថិតនៅក្នុងសង្កាត់រាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News