Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    Harry Kane ទទួលបានស្បែកជើងមាសតំបន់អឺរ៉ុបលើកដំបូងក្នុងអាជីព សម្រាប់រដូវកាល២០២៣-២៤! តើរូបគេស៊ុតបានប៉ុន្មានគ្រាប់?

    BY Liny Chan August 29, 2024
    Harry Kane ទទួលបានស្បែកជើងមាសតំបន់អឺរ៉ុបលើកដំបូងក្នុងអាជីព សម្រាប់រដូវកាល២០២៣-២៤! តើរូបគេស៊ុតបានប៉ុន្មានគ្រាប់?

    (អឺរ៉ុប)៖ នៅពេលនេះខ្សែប្រយុទ្ធរបស់អង់គ្លេស និងជាកីឡាករបស់ក្លិបអាជីព FC Bayern Munich កីឡាករ Harry Kane ទទួលបានពានរង្វាន់ឯកត្តជនស្បែកជើងមាស ជាអ្នកស៊ុតបានច្រើនគ្រាប់ជាងគេក្នុងមួយរដូវកាល២០២៣-២៤ (European Golden Shoe) ដែលការប្រគល់ពាននេះធ្វើឡើងនៅ ប្រទេសអាល្លឺម៉ង់ ។

    ការទទួលបានពានរង្វាន់ស្បែកជើងមាសតំបន់អឺរ៉ុប លើកដំបូងនេះ បន្ទាប់ពីកីឡាករ Harry Kane រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣៦គ្រាប់ច្រើនជាងគេ ក្នុងមួយរដូវកាល២០២៣-២៤ ក្នុងការលេងជាមួយក្លិប FC Bayern Munich ក្រោយចាកចេញពីក្លិប Tottenham Hotspur បានមួយរដូវកាល ។

    សូមជម្រាបផងថា នេះជាលើកទី៥ ដែលក្លិបអាជីព Bayern Munich មានកីឡាករ ៣នាក់បានឈ្នះពាន European Golden Shoe ក្នុងនោះមានអតីតកីឡាករឆ្នើម Gerd Muller, Robert Lewandowski យកបាន ២លើកដូចគ្នា និងកីឡាករ Harry Kane ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: