ព័ត៌មានជាតិ

TOP NEWS: គណៈកម្មការចាក់វ៉ាក់សាំង ប្រកាសផ្អាកចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ហើយសូមឲ្យបងប្អូនត្រឡប់ទៅកាន់ផ្ទះវិញរៀងៗខ្លួន

BY
Khmerpress
April 17, 2021
TOP NEWS: គណៈកម្មការចាក់វ៉ាក់សាំង ប្រកាសផ្អាកចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ហើយសូមឲ្យបងប្អូនត្រឡប់ទៅកាន់ផ្ទះវិញរៀងៗខ្លួន

(ភ្នំពេញ)៖ លោកស្រី ឱន វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ សូមប្រកាសតាមបណ្តាញព័ត៌មានផ្លូវការ Fresh News ជូនសាធារណជនជ្រាបថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១នេះ ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នឹងចេញសេចក្តីជូនដំណឹងបន្ថែមអំពីការចាក់វ៉ាក់សាំងនេះ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

Share This Post: