Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ថាចិនមិនមែនកំពុងរុញច្រានទ្វីបអាហ្វ្រិក ធ្លាក់ចូលក្នុងអន្ទាក់បំណុល ឡើយ

BY Liny Chan September 6, 2024
ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ថាចិនមិនមែនកំពុងរុញច្រានទ្វីបអាហ្វ្រិក ធ្លាក់ចូលក្នុងអន្ទាក់បំណុល ឡើយ

(ប៉េកាំង)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញាថា លោកផ្ទាល់មិនជឿឡើយថាការវិនិយោគរបស់ចិន នៅក្នុង ទី្វបអាហ្វ្រិក កំពុងរុញច្រានទ្វីបមួយនេះទាំងមូលធ្លាក់ចូលក្នុង «អន្ទាក់បំណុល» ប៉ុន្តែផ្ទុយទៅវិញ ការវិនិយោគរបស់ចិនគឺជាផ្នែកមួយនៃទំនាក់ទំនងផ្ដល់ផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Ramaphosa ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមកិច្ចប្រជុំកំពូលចិន-អាហ្វ្រិក ក្នុងទីក្រុងប៉េកាំង ជាទីដែលមេដឹកនាំមកពីជាង៥០ប្រទេសក្នុងតំបន់អាហ្វ្រិក ជួបជុំគ្នា ក្នុងសប្ដាហ៍នេះ។ នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មានអំពីការសន្យារបស់ចិនថានឹងផ្ដល់ជំនួយវិនិយោគថ្មីទំហំទឹកប្រាក់ ៥១ពាន់លានដុល្លារសម្រាប់អាហ្វ្រិក លោក Ramaphosa បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនជឿនោះទេចំពោះការលើកឡើងដែលថានៅពេលដែលចិនបោះទុនវិនិយោគ គឺមានបង្កប់បំណងរុញច្រានឱ្យប្រទេសទាំងនោះ ធ្លាក់ចូលក្នុងអន្ទាក់បំណុល ឬក៏វិបត្តិបំណុល»

គួរបញ្ជាក់ថា ជារឿយៗ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនរបស់អាមេរិក្នុងតំបន់អឺរ៉ុប បានចោទប្រកាន់ថាជំនួយ ឬការវិនិយោគរបស់ចិន គឺជាអន្ទាក់បំណុល ក៏ប៉ុន្តែទីក្រុង​ ប៉េកាំងបានច្រានចោលការចោទប្រកាន់បែបនេះ ដោយចាត់ទុកជាចេតនាអាក្រក់មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: