Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អ្នកបាត់បង់ជីវិតដោយសារព្យុះ Yagi នៅវៀតណាម កើនដល់ ២៤នាក់ និង២៩៩នាក់ រងរបួស

BY Liny Chan September 9, 2024
អ្នកបាត់បង់ជីវិតដោយសារព្យុះ Yagi នៅវៀតណាម កើនដល់ ២៤នាក់ និង២៩៩នាក់ រងរបួស

(ហាណូយ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសវៀតណាម នៅថ្ងៃចន្ទ ទី៩ ខែកញ្ញានេះបានឱ្យដឹងថាគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានសម្លាប់ មនុស្សយ៉ាងហោច ២៤នាក់ និង២៩៩នាក់ផ្សេងទៀតរងរបួស ក្នុងតំបន់ភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Yagi ដែលជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់អាស៊ី នៅឆ្នាំ២០២៤នេះបានវាយប្រហារលើភាគឦសានប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយបាន កាត់ផ្ដាច់ចរន្តអគ្គិសនី និងបណ្ដាញទូរគមនាគមន៍នៅតាមផ្នែកជាច្រើននៃប្រទេសផងដែរ ជាពិសេសនៅក្នុងខេត្ត Quang Ninh និងទីក្រុង Haiphong។

អាជ្ញាធឧតុនិយមវៀតណាម បានព្រមាននៅថ្ងៃចន្ទនេះថាអាចនឹងមានគ្រោះទឹកជំនន់ និងរអិលបាក់ដីបន្ថែមទៀត ដោយសារតែភ្លៀងនាំមកនូវកម្ពស់ទឹកចម្លោះពី ២០៨មីលីម៉ែត្រ ដល់ ៤៣៣មីលីម៉ែត្រ នៅតាមផ្នែកជាច្រើននៃប្រទេសក្នុងរយៈពេល២៤ម៉ោងមកនេះ។ ហានិភ័យនៃគ្រោះទឹកជំនន់ខ្ពស់ជាងគេត្រូវបានព្រមាននៅក្នុងខេត្ត Lang Son, Cao Bang, Yen Bai និងខេត្ត Thai Ngyen៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: