អ្នកវិជ្ជមានកូវីដ១៩ ធ្លាប់ចូលហាង បេប៊ីឃែរ (Baby Care) នៅបឹងកេងកង ថ្ងៃ១១ មេសា ២១ , បើសិនបងប្អូនបានចូលសូមតាមដានសុខភាពខ្លួនឯងរយៈពេល ១៤ថ្ងៃ
មុននេះបន្តិច ហ្វេសបុកផេកផ្លូវការរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហោះឲ្យដឹងថា៖ សូមពាក់ម៉ាស់ រក្សារគម្លាត លាងដៃ ពេលចេញក្រៅ និង សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាង បេប៊ីឃែរ (Baby Care) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ A៨៩ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺ កូវីដ១៩ បានចូលទៅទីតាំងខាងលើនេះសូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។សូមអរគុណ!