ព័ត៌មានអន្តរជាតិ November 6, 2024

BREAKING: លោក ដូណាល់ ត្រាំ ឈ្នះនៅក្នុងរដ្ឋ North Carolina ដែលជារដ្ឋ swing states

Liny Chan

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានទទួលជ័យម្នះនៅក្នុងរដ្ឋ North Carolina ដែលជារដ្ឋ swing states នៅក្នុងចំណោម៧។ នេះ បើតាមសារព័ត៌មានលំដាប់ពិភពលោក AP ចេញផ្សាយភ្លាមៗ។ រដ្ឋ North Carolina មានអង្គបោះឆ្នោតចំនួន១៦ រូប។

ដើម្បីអាចក្លាយជាប្រធានាធិបតីអាមេរិក លោក ត្រាំ ឬលោកស្រី ហារីស ត្រូវប្រមូលឱ្យបានអង្គបោះឆ្នោតយ៉ាងហោច​២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតសរុប ៥៣៨រូប។​

សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០២៤នេះ មានរដ្ឋចំនួន៧ ត្រូវបានគេចាត់ទុកថាជា swing states ដែលជារដ្ឋសំខាន់ៗអាចកំណត់អ្នកឈ្នះចាញ់រវាងលោក ត្រាំ និងលោកស្រី ហារីស។ រដ្ឋទាំងនេះរួមមាន Arizona Georgia Michigan Nevada North Carolina Pennsylvania និង Wisconsin។ កន្លងមក រដ្ឋ Florida Ohio និងរដ្ឋ New Hampshire ក៏ស្ថិតនៅក្នុងបញ្ជី «swing states» ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News