Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចេក ១ផ្លែបិទស្កុតជាប់ជញ្ជាំង ត្រូវបានលក់ក្នុងតម្លៃជាង ៦លានដុល្លារ នៅទីក្រុង New York

BY Liny Chan November 21, 2024
ចេក ១ផ្លែបិទស្កុតជាប់ជញ្ជាំង ត្រូវបានលក់ក្នុងតម្លៃជាង ៦លានដុល្លារ នៅទីក្រុង New York

(ញូវយ៉ក)៖ ចេកស្រស់មួយផ្លែបិទស្កុតជាប់នឹងជញ្ជាំង ដែលគេចាត់ទុកជាស្នាដៃសិល្បៈមួយនោះ ត្រូវបានលក់ក្នុងតម្លៃរហូតដល់ ៦.២លានដុល្លារ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងការដេញថ្លៃនៅទីក្រុង New York នៃសហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ផ្លែចេកខាងលើ គឺជាស្នាដៃរបស់សិល្បៈករជនជាតិអ៉ីតាលី ឈ្មោះ Maurizio Cattelan ហើយត្រូវបានដេញថ្លៃទិញយក ដោយសហគ្រិន​រូបិយបណ្ណឌីជីថលម្នាក់ ឈ្មោះ Justin Sun។ បើយោងតាមកាសែតអាមេរិក The New York Times ផ្លែចេកនោះ ត្រូវបានទិញមកពី អ្នកលក់ផ្លែឈើជនជាតិបង់ក្លាដែសម្នាក់ នៅក្នុងសង្កាត់ Manhattan នៃទីក្រុង New York ក្នុងតម្លៃដើមត្រឹមតែ៣៥សេនប៉ុណ្ណោះ។

គួរបញ្ជាក់ថា ស្នាដៃសិល្បៈរបស់ខ្លួន ដែលលោក Cattelan ដាក់ឈ្មោះឱ្យថា Comedian បានបង្ហាញវត្តមានជាលើកដំបូង នៅពិព័រណ៍សិល្បៈ ក្នុងទីក្រុង Miami Beach កាលពីឆ្នាំ២០១៩ ដែលពេលនោះ វាបានបង្កភាពចម្រូងចម្រាស និងបង្កើតជាសំណួរថាតើ ផ្លែចេកស្រស់មួយផ្លែ បិទស្កុតជាប់ជញ្ជាំងបែបនេះ គួរត្រូវចាត់ទុក ជាស្នាដៃសិល្បៈដែរឬទេ។ ក្នុងពេលបង្ហាញវត្តមាន នៅឆ្នាំ២០១៩ ផ្លែចេក Comedian នោះ ត្រូវបានលក់ក្នុងតម្លៃ១២០ ០០០ដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: