Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

BREAKING: យន្តហោះដឹកមនុស្ស ១៨១នាក់ ធ្លាក់នៅប្រទេសកូរ៉េខាងត្បូង, យ៉ាងហោច ២៩នាក់បាត់បង់ជីវិត

BY Nisaiy KP December 29, 2024
BREAKING: យន្តហោះដឹកមនុស្ស ១៨១នាក់ ធ្លាក់នៅប្រទេសកូរ៉េខាងត្បូង, យ៉ាងហោច ២៩នាក់បាត់បង់ជីវិត

(សេអ៊ូល)៖ អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា នាថ្ងៃអាទិត្យនេះ យន្តហោះមួយគ្រឿង ផ្ទុកមនុស្សសរុប១៨១នាក់ បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan ហើយជាលទ្ធផលបានបណ្តាលឱ្យមនុស្សយ៉ាងហោច២៩នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤។

មន្រ្តីនៃទីភ្នាក់ងារពន្លត់អគ្គីសនីប្រចាំតំបន់ បានប្រាប់ថា មកទល់ឥឡូវ មនុស្សយ៉ាងហោច២៩នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ ក្នុងគ្រោះថ្នាក់ខាងលើ ប៉ុន្តែតួលេខអាចបន្តកើនឡើងថែមទៀត ដោយសារតែមានអ្នករងរបួសធ្ងន់ច្រើន។ នាពេលនេះ ក្រុមសង្រ្គោះ កំពុងព្យាយាមជួយអ្នកដំណើរ ដែលនៅផ្នែកខាងក្រោយនៃយន្តហោះ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap គ្រោះថ្នាក់នោះ ទំនងជាបានកើតឡើង ដោយសារការប៉ះទង្គិចជាមួយ​ហ្វូងសត្វបក្សី ជាហេតុបង្កឱ្យកង់យន្តហោះមានបញ្ហា អំឡុងពេលវាព្យាយាមចុះចត នៅព្រលានយន្តហោះខាងលើ ដែលស្ថិតនៅ ភាគនិរតីនៃប្រទេស។ យន្តហោះខាងលើ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Jeju Air ផ្ទុកអ្នកដំណើរសរុប១៧៥នាក់ និងក្រុមការងារយន្តហោះចំនួន៦នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: