Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

BREAKING: កម្មវិធី TikTok ត្រូវបានបិទ នៅសហរដ្ឋអាមេរិកហើយ !

BY Nisaiy KP January 19, 2025
BREAKING: កម្មវិធី TikTok ត្រូវបានបិទ នៅសហរដ្ឋអាមេរិកហើយ !

(សហរដ្ឋអាមេរិក)៖ កម្មវិធី TikTok ត្រូវបានដកចេញពី App Store & Google Play នៅរាត្រីថ្ងៃសៅរ៍មុននេះ ខណៈដែលច្បាប់សហព័ន្ធដែលហាមឃាត់ ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមចូលជាធរមាន។ នេះបើយោងតាមសារព័ត៌មានធំៗ Reuter & AP ចេញផ្សាយមុននេះបន្តិច។

គិតត្រឹមម៉ោង ១០៖៥០នាទីយប់ម៉ោងនៅសហរដ្ឋអាមេរិក កម្មវិធី TikTok មិនត្រូវបានរកឃើញនៅលើកម្មវិធី Apple និង Google ដែលត្រូវបានហាមឃាត់ ក្រោមច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok ដែលមានមូលដ្ឋាននៅប្រទេសចិនគឺ ByteDance លក់វេទិការ ឬប្រឈមនឹងការហាមឃាត់របស់សហរដ្ឋអាមេរិក។

នៅពេលដែលអ្នកប្រើប្រាស់បើកកម្មវិធី TikTok នៅល្ងាចថ្ងៃសៅរ៍ ពួកគេបានជួបប្រទះសារលេចចេញពីក្រុមហ៊ុន សារនោះបាននិយាយថា «ច្បាប់ហាមឃាត់ TikTok ត្រូវបានអនុម័តនៅក្នុងសហរដ្ឋអាមេរិក។ អ្នកមិនអាចប្រើ TikTok បានទេនៅពេលនេះ»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: