Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump

BY Nisaiy KP January 19, 2025
លោក Xi Jinping ប្រធានរដ្ឋចិន ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump

(ប៉េកាំង)៖ យប់ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ប្រធានាធិតបីជាប់ឆ្នោតអាមេរិកតាមការណាត់។

លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោក Trump ដែលបានជាប់ឆ្នោតជាថ្មីម្តងទៀត ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបានចង្អុលបង្ហាញថា យើងទាំងពីរយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្នា ហើយក៏សង្ឃឹមថាទំនាក់ទំនងចិន-អាមេរិក នឹងមានការចាប់ផ្តើមដ៏ល្អ នៅក្នុងអាណត្តិថ្មីរបស់ប្រធានាធិបតីអាមេរិក និងមានឆន្ទៈជំរុញទំនាក់ទំនងចិន-អាមេរិក ឱ្យសម្រេចបាននូវការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងពីចំណុចចាប់ផ្តើមថ្មី។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ និងលំហនៃកិច្ចសហប្រតិបត្តិការយ៉ាងធំទូលាយ។ ភាគីទាំងពីរអាចក្លាយជាដៃគូ និងមិត្តភក្ដិ សម្រេចបាននូវភាពឈ្នះ-ឈ្នះនិងវិបុលភាពរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោកទាំងមូល។

លោក Trump បានថ្លែងអំណរគុណចំពោះលោកXi Jinping ដោយបានសម្តែងថា លោកយកចិត្តទុកដាក់ចំពោះ ទំនាក់ទំនងដ៏អស្ចារ្យជាមួយលោកប្រធានរដ្ឋចិនXi Jinping សង្ឃឹមថានឹងបន្តរក្សាការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា ហើយរំពឹងទុកថាអាចជួបសន្ទនាជាមួយលោក Xi Jinping ក្នុងពេលឆាប់ៗ។ សហរដ្ឋអាមេរិក និងចិន គឺជាប្រទេសសំខាន់បំផុត ក្នុងពិភពលោកនាពេលបច្ចុប្បន្ន គួរតែរក្សាទំនាក់ទំនងមិត្តភាពជាយូរអង្វែង និងរួមគ្នាគាំពារសន្តិភាពពិភពលោក។

ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់ស្តីពីវិបត្តិអ៊ុយក្រែន ការប៉ះទង្គិចរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល និងបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗផ្សេងទៀត ដែលយកចិត្តទុកដាក់ដូចគ្នា។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានឯកភាពបង្កើតវិធីទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីរក្សាការប្រាស្រ័យទាក់ទងជាញឹកញាប់ អំពីបញ្ហាសំខាន់ៗដែលជាកង្វល់រួម របស់ប្រទេសទាំងពីរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: