Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កម្មវិធី TikTok កំពុងដំណើរការឡើងវិញ នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump សន្យាចុះហត្ថលេខាលើបទបញ្ជាមួយ នៅពេលលោកចូលកាន់អំណាចនៅថ្ងៃច័ន្ទ

BY Liny Chan January 20, 2025
កម្មវិធី TikTok កំពុងដំណើរការឡើងវិញ នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump សន្យាចុះហត្ថលេខាលើបទបញ្ជាមួយ នៅពេលលោកចូលកាន់អំណាចនៅថ្ងៃច័ន្ទ

(សហរដ្ឋអាមេរិក)៖ កម្មវិធីដ៏ល្បីល្បាញរបស់ចិន TikTok បានកំពុងដំណើរការឡើងវិញនៅលើអ៉ិនធើណិតសម្រាប់អ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump បានសន្យាចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅពេលដែលលោកចូលកាន់អំណាចនៅថ្ងៃច័ន្ទ។

នេះបើយោងតាមសារព័ត៌មានធំៗ CNN Reuters AP ចេញផ្សាយនៅមុននេះបន្តិច នាយប់រំលងអាធ្រាត្រចូលថ្ងៃទី២០​ ខែមករា ឆ្នាំ២០២៥។

ភ្លាមៗកម្មវិធី TikTok បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស្តារសេវាកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump បាននិយាយថា លោកនឹងស្តារឡើងវិញ នៅពេលដែលគាត់ត្រលប់មកអំណាចវិញនៅថ្ងៃច័ន្ទ។

លោក ត្រាំ បាននិយាយថា លោកនឹងអនុញ្ញាតឲ្យមានការពន្យាពេលក្នុងបំរាមលើ TikTok។

សេចក្តីថ្លែងការណ៍របស់ TikTok ក៏បានថ្លែងអំណរគុណដល់ លោក ដូណាល់ ត្រាំ ដែលបានដល់យុត្តិធម៌ និងភាពច្បាស់លាស់ដល់កម្មវិធី TikTok ។ បច្ចុប្បន្នជនជាតិអាមេរិកាំង ជាង១៧០លាននាក់ប្រើប្រាស់ TikTok៕

Share This Post: