Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ត្រាំ អះអាងថា នឹងមាននូវការដាក់ចេញពន្ធគយបន្ថែមទៀត នាពេលខាងមុខ

BY Liny Chan February 20, 2025
លោក ត្រាំ អះអាងថា នឹងមាននូវការដាក់ចេញពន្ធគយបន្ថែមទៀត នាពេលខាងមុខ

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រកាសដាក់ពន្ធគយវិស័យរថយន្ត semiconductor ឱសថ និងឈើ «នៅក្នុងខែក្រោយ ឬឆាប់ជាងនេះ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥។

FILE PHOTO: Republican presidential candidate and former U.S. President Donald Trump holds a campaign rally ahead of the Republican caucus in Las Vegas, Nevada, U.S., January 27, 2024. REUTERS/Ronda Churchill

ចាប់តាំងពីឡើងកាន់តំណែងកាលពីថ្ងៃទី២០ ខែមករាមក លោក ត្រាំ បានផ្តួចផ្តើមការយកពន្ធជាច្រើន និងគំរាមដាក់ពន្ធលើ ទំនិញនាំចូលថែមទៀត។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Miami រដ្ឋ Florida លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំនឹងប្រកាសពន្ធលើរថយន្ត semiconductor បន្ទះឈីប ឱសថ ឈើ និងប្រហែលជារបស់មួយចំនួនទៀតនៅខែក្រោយ ឬឆាប់ជាងនេះ»

គួរបញ្ជាក់ថា ការគំរាមដាក់ពន្ធរបស់លោក ត្រាំ តែងតែប្រែប្រួល ធ្វើឱ្យប្រទេស និងអ្នករកស៉ីស្ថិតក្នុងភាពមិនច្បាស់លាស់ ពីអ្វីដែលនឹងកើតឡើងបន្ទាប់ទៀត។ អ្នកសេដ្ឋកិច្ច និងអ្នកជំនាញមួយចំនួន ព្រមានថាពន្ធគយរបស់លោក ត្រាំ នឹងនាំឱ្យមានអតិផរណា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: