Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

LeBron Jamas ក្លាយជាកីឡាករ NBA ដំបូងគេអាចរកបាន ៥០,០០០ពិន្ទុសរុបមិនធ្លាប់មានពីមុន

BY Naren March 5, 2025
LeBron Jamas ក្លាយជាកីឡាករ NBA ដំបូងគេអាចរកបាន ៥០,០០០ពិន្ទុសរុបមិនធ្លាប់មានពីមុន

(បរទេស)៖ LeBron James នៅពេលនេះបានក្លាយបុរសដំបូងគេអាចរកបាន ៥០,០០០ពិន្ទុសរុបក្នុងអាជីពជាកីឡាករបាល់បោះ NBA ដែលមិនធ្លាប់មានពីមុនមករបស់រូបលោក បន្ទាប់ពីស៊ុតបាល់ចូលកន្ត្រករកបាន ៣ពិន្ទុក្នុងជំនួប Los Angeles Lakers ប្រកួតទល់ក្រុម New Orleans Pelicans នៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ។

សូមជម្រាបផងថា បុរសវ័យ ៤០ឆ្នាំ កាលពីឆ្នាំ២០២៣ ក៏បានបំបែកកំណត់ត្រារបស់លោក Kareem Abdul-Jabbar ដែលកីឡាករកាន់កំណត់ត្រាស៊ុតបញ្ចូលទីគ្រប់ពេលវេលាផងដែរ ក្នុងរយៈពេល ៣៩ឆ្នាំ ។ នឹងការបំបែកកំណត់ត្រារបស់លោក Michael Jordan ក្នុងខែឧសភា ឆ្នាំ២០១៧ ។

បញ្ជាក់ផងថា LeBron Jamas ជាកីឡាករបាល់បោះឆ្នើមលំដាប់ពិភពលោកមួយរូប ដែលបានឈ្នះពាន NBA Champions ចំនួន ៤លើក និងជាសមាជិកក្រុមជម្រើសជាតិអាមេរិក ដែលឈ្នះម្ចាស់មេដាយមាសកីឡាករអូឡាំពិក ៣សម័យកាលមាននៅឆ្នាំ២០០៨, ២០១២, ២០២៤ ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: