កម្ពុជា-អាល្លឺម៉ង់ កំពុងពិភាក្សាលើគម្រោងភ្ជាប់ជើងហោះហើរត្រង់ ដើម្បីជំរុញទេសចរណ៍អឺរ៉ុប
(ប៊ែរឡាំង)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយ លោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន Marketpilots នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីសិក្សាអំពីគម្រោងការតភ្ជាប់ជើងហោះហើរត្រង់ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ការទទួលជួបពិភាក្សានេះ ធ្វើឡើងក្នុងឱកាសចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញ) ដោយការតភ្ជាប់ជើងហោះហើរនេះ គឺដើម្បីជំរុញកំណើនទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារនិយាយភាសាអាល្លឺម៉ង់មកកាន់កម្ពុជា ឱ្យកាន់តែទូលំទូលាយ និងជំរុញលើកតម្កើងកិត្តិនាមកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងឈានមុខគេក្នុងតំបន់ និងពិភពលោក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News




