Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អាមេរិកកំពុងពិចារណាការហាមឃាត់កម្មវិធីចិន DeepSeek ពីឧបករណ៍រដ្ឋាភិបាល

BY Nisaiy KP March 9, 2025
អាមេរិកកំពុងពិចារណាការហាមឃាត់កម្មវិធីចិន DeepSeek ពីឧបករណ៍រដ្ឋាភិបាល

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា រដ្ឋបាល Trump កំពុងពិចារណាលើការហាមប្រាមលើ AI chatbot DeepSeek របស់ចិនពីការប្រើប្រាស់នៅលើឧបករណ៍របស់រដ្ឋាភិបាល ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។

ប្រភពពីកាសែត Wall Street Journal បានរាយការណ៍ថា មន្រ្តីសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីការគ្រប់គ្រងរបស់ DeepSeek លើទិន្នន័យអ្នកប្រើប្រាស់ ខណៈដែលក្រុមហ៊ុននេះបាននិយាយថា ខ្លួនរក្សាទុកទិន្នន័យនៅក្នុងម៉ាស៊ីនមេដែលមានទីតាំងនៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនេះ រដ្ឋបាល Trump ក៏កំពុងវាយតម្លៃលទ្ធភាពនៃការហាមឃាត់កម្មវិធី DeepSeek ពីហាងកម្មវិធីដែលដំណើរការដោយក្រុមហ៊ុនធំៗដូចជា Apple និង Google ផងដែរ។

ត្រឹមរយៈពេលដ៏ខ្លីម៉ូដែល AI ដែលមានតម្លៃទាបរបស់ចិន DeepSeek បានធ្វើឱ្យកក្រើកនៅក្នុងទីផ្សារភាគហ៊ុនពិភពលោកនៅក្នុងខែមករា។ ប៉ុន្តែធ្វើវិនិយោគិនព្រួយបារម្ភថា ការមកដល់របស់វាអាចគំរាមកំហែងដល់អ្នកដឹកនាំទីផ្សារ AI បច្ចុប្បន្ន។

គួរជម្រាបថា ចំណាត់ការនេះធ្វើតាមសកម្មភាពស្រដៀងគ្នាដូចទៅនឹងប្រទេសផ្សេងទៀតដូចជា តៃវ៉ាន់ កូរ៉េខាងត្បូង អូស្ត្រាលី និងអ៊ីតាលី ដែលបានដាក់កម្រិត ហាមឃាត់ DeepSeek សម្រាប់បុគ្គលិករដ្ឋាភិបាល។ ទាក់ទិននឹងរបាយការណ៍នេះ ប្រភពបានបញ្ជាក់ថា នៅថ្ងៃព្រហស្ប៍ក្រុមមេធាវីរដ្ឋចំនួន ២១នាក់បានស្នើឱ្យសភាអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីរារាំងឧបករណ៍រដ្ឋាភិបាលពីការទាញយក និងប្រើប្រាស់កម្មវិធី DeepSeek៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: