Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រាប់លោក ហ្សេលេនស្គី កុំឱ្យលេងសើចនឹងកិច្ចព្រមព្រៀងរ៉ែ

BY Liny Chan March 31, 2025
លោក ត្រាំ ប្រាប់លោក ហ្សេលេនស្គី កុំឱ្យលេងសើចនឹងកិច្ចព្រមព្រៀងរ៉ែ

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា សមភាគីអ៊ុយក្រែនរបស់លោក គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងមានបញ្ហាធំ ប្រសិនបើលោកស្រាប់តែលែងចង់ចុះកិច្ចព្រមព្រៀង ដើម្បីឱ្យសហរដ្ឋអាមេរិកមានសិទ្ធិទទួលបានរ៉ែរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំឃើញថាគាត់ (លោកហ្សេលេនស្គី) កំពុងព្យាយាមដកខ្លួនចេញពីកិច្ចព្រមព្រៀងរ៉ែកម្រ។ ហើយប្រសិនបើគាត់ធ្វើដូចនោះ គាត់មិនមែនជួបបញ្ហាខ្លះៗទេ តែគឺជាបញ្ហាធំ»។

គួរបញ្ជាក់ថា លោក ត្រាំ កំពុងព្យាយាមធ្វើជាអ្នកសម្របសម្រួលបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៉ី ហើយកំពុងជំរុញឱ្យលោក ហ្សេលេនស្គី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើឱ្យក្រុមហ៊ុនអាមេរិកមានសិទ្ធិទទួលបានរ៉ែកម្ររបស់អ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: