Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិ Apple និយាយជាមួយមន្ត្រីពាណិជ្ជកម្មអាមេរិក ជុំវិញផលប៉ះពាល់ពន្ធលើតម្លៃ iPhone

BY Liny Chan April 19, 2025
នាយកប្រតិបត្តិ Apple និយាយជាមួយមន្ត្រីពាណិជ្ជកម្មអាមេរិក ជុំវិញផលប៉ះពាល់ពន្ធលើតម្លៃ iPhone

(បរទេស)៖ កាសែត Washington Post បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នាយកប្រតិបត្តិ ករុមហ៊ុន Apple លោក Tim Cook និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Howard Lutnick អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

លោក Trump កាលពីសប្តាហ៍មុនបានផ្តល់ការលើកលែងពន្ធលើស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចមួយចំនួនទៀត ដែលនាំចូលពីប្រទេសចិន ដែលធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនមិនសូវមានសម្ពាធដូចជា Apple, HP និង Dell ជាដើម។ តាមរបាយការណ៍របស់កាសែត Washington Post បានបន្ថែមថា ទីប្រឹក្សាពាណិជ្ជកម្មសេតវិមានលោក Peter Navarro ចង់ឱ្យពន្ធនៅដដែល។ ទោះជាមានការចេញផ្សាយបែបនេះ ខាង Apple បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​ Reuters ទាក់ទងទៅ ខណៈ Dell និង HP មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទេ។

ងាកមកអ្នកនាំពាក្យសេតវិមានលោក Kush Desai បាន Washington Post ថា Apple ឬក្រុមហ៊ុនណាមួយផ្សេងទៀតមិនត្រូវបានផ្តល់ «ការលើកលែងណាមួយឡើយ» ដោយបន្ថែមថារបៀបវារៈរបស់រដ្ឋបាលនឹងផ្អែកលើការប្តេជ្ញាចិត្តដែលមានស្រាប់ដោយក្រុមហ៊ុនដូចជា Apple, Nvidia និង Taiwan Semiconductor Manufacturing Co។ ក្រុមអ្នកវិភាគបាននិយាយនៅដើមខែនេះថា ទំនិញប្រើប្រាស់ដូចជា iPhone អាចស្ថិតក្នុងចំណោមការប៉ះពាល់ខ្លាំងបំផុតដោយពន្ធគយរបស់លោក Trump៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: